នៅថ្ងៃទី ២០ សីហានេះ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យ លោក ស ខេង បានចេញមកបដិសេធការលើកឡើងដែលថា លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជននឹងឡើងជាបេក្ខជននាយករដ្ឋមន្ត្រីថ្មី ក្រោយនាយករដ្ឋមន្ត្រីបច្ចុប្បន្នចុះចេញពីតំណែង។ ការចេញមកច្រានចោលរបស់ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី ស ខេង ធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួន ចូលទៅបញ្ចេញមតិនៅលើគេហទំព័រហ្វេសប៊ុកថា លោក ស ខេងនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ហើយពួកគេគាំទ្រឱ្យអនុប្រធានគណបក្សប្រជាជនកម្ពុជាចាស់វស្សារូបនេះធ្វើជានាយករដ្ឋមន្ត្រី។
🔔 Please subscribe: https://rfi.my/YTkm
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X (ធ្វីតធ័រ) https://rfi.my/Xkm
ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm